កាលពីថ្ងៃទី២២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហើបថា លោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់អាហ្វ្រិកនាខែកុម្ភៈឆ្នាំក្រោយ បើសិនជាលោកអាចផ្ដួលគូប្រជែង លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមករចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មេដឹកនាំកំពូលអាមេរិក បានធ្វើការអះអាងបែបនេះ នៅចំពោះមុខប្រធានាធិបតីកេនយ៉ាង លោក William Ruto អំឡុងពេលលោកមកបំពេញទស្សនកិច្ចនៅសេតវិមានរយៈពេល ២ថ្ងៃ។
គួររំលឹកបន្តិចថា លោក ចូ បៃដិន តំណាងឲ្យគណបក្សប្រជាធិបតេយ្យ កំពុងស្វែងរកសន្លឹកឆ្នោត សម្រាប់ការប្រជែងតំណែងកៅអីប្រធានាធិបតីអាមេរិក នាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ ជាមួយគូប្រជែងអតីតមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ តំណាងឲ្យគណបក្សសាធារណរដ្ឋ៕