Tesla លុបចោលផែនការនាំចេញរថយន្ត ២០លានគ្រឿង ត្រឹមឆ្នាំ២០៣០

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបោះបង់ចោលនូវគោលដៅ លក់រថយន្តឲ្យបាន ២០លានគ្រឿង ត្រឹមឆ្នាំ២០៣០ បន្ទាប់ពីទទួលរងការខាតបង់ប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បើទោះជា Tesla បោះចោលនូវផែនការខ្នាតយក្សនេះក្ដី ក៏ប៉ុន្តែក្រុមហ៊ុនមហាសេដ្ឋី Elon Musk ហាក់កំពុងមានទិសដៅថ្មី ដោយងាកមកផ្ដោតលើការផលិតតាក់ស៊ីមនុស្សយន្ត និងមនុស្សយន្តជំនួសវិញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla កំពុងមមាញឹកជាមួយនឹងការផលិតមនុស្សយន្ត Optimus និងតាក់ស៊ីមនុស្សយន្ត ដែលស្ថាបនិក Elon Musk អះអាងថា ផលិតផលទាំង២នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាខ្លាំង ដល់ក្រុមហ៊ុនរបស់លោក។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២០ មហាសេដ្ឋី Elon Musk ធ្លាប់បានបង្ហើបថា Tesla មានបំណងនាំចេញរថយន្តឲ្យបានប្រហែល ២០លានគ្រឿង ត្រឹមចុងទសវត្សនេះ ពោលគឺច្រើនជាងក្រុមហ៊ុនផលិតរថយន្តធំបំផុតលើលោក Toyota ទ្វេដង ក៏ប៉ុន្តែបន្ទាប់ពីរងការខាតបង់ប៉ុន្មានឆ្នាំចុងក្រោយ ធ្វើឲ្យ Tesla មិនអាចសម្រេចគោលដៅខាងលើនោះបានឡើយ៕