ក្រុមហ៊ុន Swire Coca-Cola Ltd ដែលជាដៃគូដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Coca-Cola បានចាប់ផ្តើមសាងសងង់រោងកច្រថ្មីមួយរបស់ខ្លួន នៅក្នុងខេត្ត Guangdong ប្រទេសចិន ជាមួយទុនវិនិយោគសរុបប្រមាណ ១,២៥ពាន់លានយ៉ន់ (១៧២លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។
ដោយគ្របដណ្តប់លើផ្ទៃដីប្រហែល ១២៨ ០០០ ម៉ែត្រការ៉េ រោងចក្រថ្មីរបស់ក្រុមហ៊ុន Swire Coca-Cola Ltd នេះ នឹងមានខ្សែសង្វាក់ផលិតកម្មភេសជ្ជ:ថ្មីចំនួន ១១ រួមទាំងឃ្លាំងផ្ទុកទំនិញជាច្រើនជាន់ និងកន្លែងធ្វើប្រតិបត្តិការផ្សេងៗទៀត ដោយរំពឹងទុកថានឹងបង្កើននូវសមត្ថភាពផលិតប្រចាំឆ្នាំដល់ប្រហែល ៦៦% បើធៀបទៅកម្រិតរោងចក្របច្ចុប្បន្នរបស់ក្រុមហ៊ុនដែលមានស្រាប់ ក្នុងប្រទេសចិន។
ទន្ទឹមនឹងនេះ លោកស្រី Karen So នាយកគ្រប់គ្រងក្រុមហ៊ុន Swire Coca-Cola បាននិយាយ៖ “ចិន បានក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនជាបន្តបន្ទាប់របស់ក្រុមហ៊ុនយើង។ ហើយយើងបានទាញយកការបំផុតគំនិតពីទីផ្សារក្នុងប្រទេសនេះជានិច្ច ដោយជំរុញដល់ការបង្កើតអ្វីដែលថ្មីរបស់យើង”។
លោកស្រី Karen ក៏បានបន្ថែមទៀតផងដែរថា ក្រុមហ៊ុន Swire Coca-Cola នឹងបន្តបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសចិនបន្ថែមទៀត ដោយរំពឹងថាទំហំនៃការវិនិយោគក្នុងទីផ្សារនេះ អាចនឹងកើនឡើងលើសពី ១២ពាន់លានយ៉ន់ ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣២ ៕