ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី ១១ពាន់លានដុល្លារដល់ប្រទេសវៀតណាម

អន្តរជាតិ

សារព័ត៌មាន VN Express បានចុះផ្សាយថា ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសវៀតណាមចំនួន ១១ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខដើម្បីផ្តល់ហិរញ្ញប្បទានចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោកដូច្នេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើប្រាក់កម្ចីដើម្បីយកទៅអភិវឌ្ឍទៅលើគម្រោងធំៗ ព្រមទាំងផ្លាស់ប្តូររថភ្លើងក្រោមដីរបស់ទីក្រុងហាណូយ, ផ្លូវរថភ្លើង Can Tho, រោងចក្រថាមពលស្អាត និងគំនិតផ្តួចផ្តើមស្រូវគុណភាពខ្ពស់មួយលានហិកតាផងដែរ។

លើសពីនោះ លោកនាយករដ្ឋមន្ត្រីក៏បានចាត់ឲ្យឧបនាយករដ្ឋមន្ត្រីម្នាក់ មើលការខុសត្រូវដោយផ្ទាល់ និងតាមដានការវិវត្ត៍គ្រប់ជំហានរបស់គម្រោងជាប្រចាំខែ ស្របពេល លោកស្រី Manuela Ferro (ម៉ានូអែឡា ហ្វេរ៉ូ) អនុប្រធានធនាគារពិភពលោក ក៏បានលើកឡើងយ៉ាងដូច្នេះថា “ប្រាក់កម្ចីគួរតែប្រើប្រាស់ទៅលើគម្រោងធំៗ និងឲ្យមានប្រសិទ្ធភាពខ្ពស់”

គួរជម្រាបផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារពិភពលោកបានផ្តល់ប្រាក់ប្រហែល ២៥ពាន់លានដុល្លាររួចមកហើយដល់ប្រទេសវៀតណាម សម្រាប់គម្រោងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕