IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចចិន អាចសម្រេចបាន ៥%នៅក្នុងឆ្នាំនេះ

អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានបង្ហាញការព្យារករណ៍ថ្មី ពីកំណើនសេដ្ឋកិច្ចចិន ដែលអាចនឹងសម្រេចបាន ៥% នៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចកាលពីត្រីមាសទីមួយ បង្ហាញសញ្ញាវិជ្ជមានខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

IMF ក៏បាននិយាយទៀតថា៖ កំណើនសេដ្ឋកិច្ចចិន គឺត្រូវបានសន្និដ្ឋានថា នឹងសម្រេចបាន ៥%នៅឆ្នាំ២០២៤ ហើយវានឹងថយចុះមកត្រឹម ៤,៥% នៅឆ្នាំ២០២៥។ កំណើន GDP នាត្រីមាសទីមួយ និងគោលនយោបាយថ្មីៗ គឺបានបង្កើនការព្យាករណ៍របស់យើង។

គួររំលឹកបន្តិចថា កាលពីត្រីមាសទីមួយ ចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣% ច្រើនជាងការរំពឹងទុក និងបានធ្វើឲ្យក្រុមអ្នកវិភាគសេដ្ឋកិច្ច បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ខ្ពស់ជាងមុន ០,៤%។

សូមជម្រាបដែរថា បើទោះជា IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ចិន ក៏ពិតមែន ក៏ប៉ុន្តែពួកគេក៏បានព្រមានដែរថា កំណើនសេដ្ឋកិច្ចចិននឹងអាចថយចុះមកនៅត្រឹម ៣,៣%វិញ ត្រឹមឆ្នាំ២០២៩ ដោយសារតែអត្រាប្រជាជនថយចុះ និងសង្វាក់ផលិតកម្មមានកំណើនយឺត៕