អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា លោកមានគម្រោងនឹងចាត់តាំងមហាសេដ្ឋី Elon Musk ជាទីប្រឹក្សាផ្ទាល់ខ្លួន បើសិនជាលោកជាប់ឆ្នោតជាមេដឹកនាំអាមេរិក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា លោក ត្រាំ និងមេធំ Tesla បានជជែកគ្នាពីរឿងរ៉ាវមួយនេះផងដែរ ដែលធ្វើឲ្យក្រុមអ្នកវិភាគនយោបាយនៅអាមេរិក មានក្ដីកង្វល់ថា ស្ថានភាពនយោបាយ អាចនឹងមានភាពរញ៉េរញ៉ៃ ដោយសារវត្តមានរបស់សហគ្រិនចូលមកជ្រៀតជ្រែក។
គួររំលឹកបន្តិចថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ខណៈបេក្ខភាពប្រជែងតំណែងកំពូលនេះគឺមានលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ស្របពេលមួយរយៈចុងក្រោយនេះ មហាសេដ្ឋី Elon Musk ហាក់បង្ហាញការគាំទ្រ ចំពោះលោក ត្រាំ ជាខ្លាំង៕