មេដឹកនាំកំពូលចិន អំពាវនាវឲ្យមានការចរចាសន្តិភាពចំពោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃទី៣០ ខែឧសភាថា សុំឲ្យមានការចរចាសន្តិភាពចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលកំពុងផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំកំពូលចិនបានលើកឡើងដូច្នេះ អំឡុងពេលលោកជួបជជែកជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi និងមេដឹកនាំអារ៉ាប់មួយចំនួនទៀត ក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅទីក្រុងប៉េកាំង។

“តំបន់មជ្ឈិមបូព៌ា គឺជាទឹកដីដែលពោរពេញទៅដោយការអភិវឌ្ឍន៍ និងឱកាសជាច្រើន ក៏ប៉ុន្តែសង្គ្រាមគឺកំពុងតែផ្ទុះខ្លាំង។ សង្គ្រាមមិនគួរបន្តកើតមានបែបនេះរហូតឡើយ ហើយភាពយុត្តិធម៌ក៏មិនគួរបាត់សូន្យឈឹងបែបនេះដែរ”។ នេះបើតាមសម្ដីរបស់បុរសខ្លាំងរដ្ឋចិន បានលើកឡើង។

បន្ថែមពីនោះលោក ស៊ី ក៏បានអះអាងទៀតថា ប្រទេសចិន គាំទ្រដល់ការចូលជាសមាជិកពេញសិទ្ធរបស់ប៉ាឡេស្ទីន សម្រាប់អង្គការសហប្រជាជាតិ និងបានអំពាវនាវឲ្យអ៊ីស្រាអែល បើកចិត្តចូលតុមូលចរចាសន្តិភាពជាមួយប៉ាឡេស្ទីនផងដែរ៕