ការដឹកនាំក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតថានាមជានាយកប្រតិបត្តិ (CEO) ត្រូវមានឆន្ទៈដឹកនាំក្រុមហ៊ុនសម្រេចឲ្យបាននូវភាពជោគជ័យតាមគោលដៅ ហើយជារឿយៗក៏ត្រូវតែខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីសម្រេចបាននូវកំណើនភាគហ៊ុនរបស់ក្រុមហ៊ុនផងដែរ។

នៅសហរដ្ឋអាមេរិក CEO ដែលមានសក្តានុពលក្នុងការដឹកនាំក្រុមហ៊ុនធំៗលំដាប់ពិភពលោក កំពុងទទួលបាននូវប្រាក់បៀវត្ស៍ប្រចាំឆ្នាំយ៉ាងច្រើនសន្ធឹក ដោយក្នុងនោះសារព័ត៌មាន South China Morning Post បានបង្ហាញថា CEO ទាំង ១០រូបដែលមានប្រាក់បៀវត្ស៍ច្រើនដាច់គេនៅទឹកដីសហរដ្ឋអាមេរិកមានដូចជា៖
១. លោក Hock Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Broadcom ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៦១,៨លានដុល្លារ

២. លោក Nikesh Arora នាយកប្រតិបត្តិក្រុមហ៊ុន Palo Alto Networks ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៥១,៤លានដុល្លារ

៣. លោកស្រី Sue Y. Nabi នាយកប្រតិបត្តិក្រុមហ៊ុន Coty ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៤៩,៤លានដុល្លារ

៤. លោក Christopher Winfrey នាយកប្រតិបត្តិក្រុមហ៊ុន Charter Communications ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៨៩,១លានដុល្លារ

៥. លោក Will Lansing នាយកប្រតិបត្តិក្រុមហ៊ុន Fair Isaac Corporation ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៦៦,៣លានដុល្លារ

៦. លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៦៣,២លានដុល្លារ

៧. លោក Jay Chaudhry នាយកប្រតិបត្តិក្រុមហ៊ុន Zscaler ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៥៧,៨លានដុល្លារ

៨. លោក Hamid Moghadam នាយកប្រតិបត្តិក្រុមហ៊ុន Prologis ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៥០,៩លានដុល្លារ

៩. លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៤៨,៥លានដុល្លារ

១០. លោក Shantanu Narayen នាយកប្រតិបត្តិក្រុមហ៊ុន Adobe ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៤៤,៩លានដុល្លារ៕
