វិស័យអចលនទ្រព្យជាវិស័យដ៏មានសក្តានុពលបំផុតមួយនៅទូទាំងពិភពលោក ដ្បិតវាជាតម្រូវការក្នុងការស្នាក់នៅរបស់មនុស្សគ្រប់ៗគ្នា។ មួយវិញទៀតសោត ការវិនិយោគលើសំណង់អាគារ ខុនដូ និងផ្ទះជាដើម ក៏អាចកត់សំគាល់បានថា ជាកត្តារុញច្រានដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណេញទៅដល់អ្នកវិនិយោគ ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេស ដ្បិតអីវាជាទ្រព្យដែលត្រូវប៉ាន់គ្រប់សម័យកាល ព្រោះថានេះជាតម្រូវការស្នាក់នៅរបស់មនុស្ស ដែលកំពុងតែមានការកើនឡើងជាលំដាប់។

យ៉ាងនេះហើយ Oknha News សូមបង្ហាញនូវបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង ១០រូបកំពុងរកស៊ីជោគជ័យលើវិស័យអចលនទ្រព្យ ផ្អែកតាមការចុះផ្សាយពីទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៣០ ឧសភា ២០២៤ ៖
១. លោក Lee Shau Kee ស្ថាបនិកក្រុមហ៊ុន Henderson Land Development មានទ្រព្យសម្បត្តិ ២៨,៧ពាន់លានដុល្លារ

២. លោក Kushal Pal Singh ប្រធានកិត្តិយសក្រុមហ៊ុន DLF មានទ្រព្យសម្បត្តិ ១៨,២ពាន់លានដុល្លារ

៣. លោក Donald Bren ប្រធានក្រុមហ៊ុន Irvine មានទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ

៤. លោក Harry Triguboff ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Meriton មានទ្រព្យសម្បត្តិ ១៦,៦ពាន់លានដុល្លារ

៥. លោក Peter Woo អតីតប្រធានក្រុមហ៊ុន Wheelock & Co មានទ្រព្យសម្បត្តិ ១៣,៩ពាន់លានដុល្លារ

៦. លោក Joseph Lau អតីតប្រធានក្រុមហ៊ុន China Estates មានទ្រព្យសម្បត្តិ ១៣,២ពាន់លានដុល្លារ

៧. លោកស្រី Kwong Siu-Hing សហស្ថាបនិកក្រុមហ៊ុន Sun Hung Kai Properties Kwok Tak-Seng មានទ្រព្យសម្បត្តិ ១១,៧ពាន់លានដុល្លារ

៨. លោក Mangal Prabhat Lodha ស្ថាបនិកក្រុមហ៊ុន Macrotech Developers មានទ្រព្យសម្បត្តិ ១១,៦ពាន់លានដុល្លារ

៩. លោក Manuel Villar ប្រធានក្រុមហ៊ុន Vista Land & Lifescapes មានទ្រព្យសម្បត្តិ ១១,៤ពាន់លានដុល្លារ

១០. លោក Stephen Ross ប្រធានក្រុមហ៊ុន Related Companies មានទ្រព្យសម្បត្តិ ១០,១ពាន់លានដុល្លារ៕
