ក្រោយគេចខ្លួនជិតមួយខែ ចៅប្រុសអតីតនាយករដ្ឋមន្ត្រីឥណ្ឌាត្រូវបានចាប់ខ្លួន ពីបទបៀតបៀនស្ត្រីប្រមាណ ៤០០នាក់

អន្តរជាតិ

ក្រោយគេចខ្លួនអស់ជិតមួយខែនៅក្រៅប្រទេស លោក Prajwal Revanna ដែលជាសមាជិកសភាឥណ្ឌា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី៣១ ឧសភា ទាក់ទិននឹងបទរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីរហូតដល់ទៅចំនួន ៤០០នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាប់ខ្លួននេះធ្វើឡើងក្រោយលោក Revanna បានវិលចូលមកកាន់មាតុភូមិវិញ ហើយការត្រឡប់មកដូច្នេះក៏ត្រូវបានគេដឹងថា ដោយសារតែអតីតនាយករដ្ឋមន្ត្រីលោក Deve Gowda ដែលជាជីតារបស់លោក បង្ខំឲ្យត្រឡប់ចូលមកប្រទេសឥណ្ឌាវិញ ដើម្បីប្រឈមមុខទៅនឹងផ្លូវច្បាប់។

ដោយផ្អែកតាមអាជ្ញាធរកាលពីដើមខែឧសភា បានឲ្យដឹងយ៉ាងដូច្នេះថា សកម្មភាពរំលោភបំពានផ្លូវភេទ និងប្រើពាក្យជេរប្រមាថរបស់លោក Revanna ទៅលើស្ត្រី ត្រូវបានរកឃើញនៅក្នុងវីដេអូប្រមាណ ២ ៨០០ឃ្លីប ខណៈ USB Drive ដែលផ្ទុកវីដេអូទាំងនេះប្រហែល ២ ០០០គ្រឿង ត្រូវបានគេប្រទះឃើញនៅតាមស្ថានីយឡានក្រុង និងរថភ្លើងជាច្រើនកន្លែង ក៏ដូចជាកៅអីនៅតាមសួនក្នុងរដ្ឋ Karnataka ផងដែរ៕