មហាសេដ្ឋីអាមេរិក លោក Rupert Murdoch បានរៀបការជាមួយនឹងអ្នកស្រី Elena Zhukova ដែលជាភរិយាទី០៥ ដែលធ្លាប់ជាអតីតម្ដាយក្មេក របស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

ពិធីមង្គលការរវាងលោក Murdoch និងអ្នកស្រី Elena ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០១ នៅឯចម្ការទំពាំងបាយជូរមួយរបស់មហាសេដ្ឋីរូបនេះ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងបានរៀបចំឡើងតាមបែបឯកជន ដោយមានការចូលរួមតែពីបុគ្គលជិតស្និទ្ធប៉ុណ្ណោះ។
គួររំលឹកបន្តិចថា ភរិយាទី០៥ របស់មហាសេដ្ឋីអាមេរិម្នាក់នេះ គឺជាអតីតជីវវិទូជនជាតិរុស្ស៊ីម្នាក់ និងជាអតីតម្ដាយក្មេករបស់មហាសេដ្ឋីរុស្ស៊ីមានឥទ្ធិពល Roman Abramovich។
សូមជម្រាបដែរថា បច្ចុប្បន្នលោក Rupert Murdoch គឺជាស្ដេចត្រាញ់ម្នាក់នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ហើយមានទ្រព្យសម្បត្តិប្រហែល ២០ពាន់លានដុល្លារ៕