ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសថា នឹងផ្ដល់ជំនួយប្រហែល ២៤ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងប្រទេសអាហ្វ្រិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំកូរ៉េខាងត្បូងបានអះអាងបែបនេះ អំឡុងពេលបើកកិច្ចប្រជុំទទួលគណៈប្រតិភូ មកពីប្រទេសអាហ្វ្រិកចំនួន ៤៨ និងបានចុះកិច្ចព្រមព្រៀងសឹងតែគ្រប់វិស័យ រាប់តាំងពីវិស័យជីករ៉ែ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា ក្នុងកញ្ចប់ជំនួយ ២៤ពាន់លានដុល្លារនោះ មាន ១០ពាន់លានដុល្លារ ជាកញ្ចប់ជំនួយដល់ការអភិវឌ្ឍន៍នៅអាហ្វ្រិក និង ១៤ពាន់លានដុល្លារទៀត សម្រាប់ទ្រទ្រង់ដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងទៅវិនិយោគនៅទ្វីបអាហ្វ្រិក៕