Tesla គ្រោងចាយលុយ ៤ពាន់លានដុល្លារ ទិញបន្ទះឈីបពីក្រុមហ៊ុន Nvidia ក្នុងឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Elon Musk គឺក្រុមហ៊ុន Tesla មានគម្រោងចំណាយលុយពី ៣ ទៅ ៤ពាន់លានដុល្លារ សម្រាប់ការទិញបន្ទះឈីបពីក្រុមហ៊ុន Nvidia នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនោះ មហាសេដ្ឋី Elon Musk ក៏បានបង្ហើបដែរថា ទំហំទឹកប្រាក់ខាងលើ គឺស្ថិតក្នុងកញ្ចប់ចំណាយ ១០ពាន់លានដុល្លារ របស់ក្រុមហ៊ុន Tesla នៅក្នុងឆ្នាំនេះ ខណៈទឹកប្រាក់ដែលនៅសេសសល់ នឹងយកមកអភិវឌ្ឍន៍បន្ថែមនៅក្នុងក្រុមហ៊ុន។

សូមជម្រាបដែរថា សេចក្ដីប្រកាសពីការបញ្ជាទិញបន្ទះឈីបដ៏ច្រើន ដើម្បីយកមកអភិវឌ្ឍន៍ក្រុមហ៊ុនបន្ថែមនេះ កើតឡើងមុនពេលបើកកិច្ចប្រជុំ ក្រុមវិនិយោគិនក្រុមហ៊ុន Tesla ក្នុងការបោះឆ្នោតសម្រេច អំពីការបើកប្រាក់លើកទឹកចិត្ត ៥៦ពាន់លានដុល្លារ ជូនដល់មហាសេដ្ឋី Elon Musk នាពេលឆាប់ៗខាងមុខ៕