ទេសចរអូស្ត្រាលីជាកំពូលអ្នកចំណាយប្រាក់ នាពេលរាត្រីច្រើនបំផុតនៅលើពិភពលោក

អន្តរជាតិ

សារព័ត៌មាន VN Express បានចុះផ្សាយថា ផ្អែកតាមការស្រាវជ្រាវ ទេសចរអូស្ត្រាលីគឺជាកំពូលអ្នកចំណាយប្រាក់ទៅលើដំណើរកម្សាន្ត និងសេវាកម្មនាពេលរាត្រីច្រើនបំផុតនៅលើពិភពលោក ដោយនៅថ្ងៃឈប់សម្រាក ជនជាតិមួយនេះបានចំណាយសាច់ប្រាក់រហូតដល់ទៅ១៩% ខ្ពស់ជាងមធ្យមភាពរបស់ពិភពលោកដែលចំណាយត្រឹមតែចំនួន១២% ទៅទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីនោះ ទេសចរអង់គ្លេសគឺជាអ្នកចំណាយប្រាក់លំដាប់ទីពីរ និងតាមពីក្រោយដោយអ្នកទេសចរមកពីអ៊ីតាលី, អាមេរិក និងអាល្លឺម៉ង់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនទូទាត់ប្រាក់ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក Mastercard ដែលបានវិភាគលើការចំណាយរបស់ពួកគេនៅក្រៅប្រទេសក្នុងរយៈ ១២ខែចុងក្រោយមកនេះ។

ជម្រាបផងដែរថា បើផ្អែកតាមទិន្នន័យនៃការកក់ការហោះហើរនៅរយៈប៉ុន្មានខែថ្មីៗ ទៅនឹងកម្រឹតមុនមានជំងឺរាតត្បាត តំបន់ទេសចរណ៍ដូចជា Fiji, Bali, Tokyo, Queenstown, Kuala Lumpur, Manila និង Osaka ជាដើម សុទ្ធសឹងតែជាកន្លែងដែលភ្ញៀវអូស្ត្រាលីចូលចិត្តទៅបំផុត៕