Nvidia ដណ្ដើមតំណែង Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី២

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី២ បន្ទាប់ពីទម្លាក់ក្រុមហ៊ុនលក់ទូរស័ព្ទ Apple កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី០៥ ខែមិថុនា តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ចំនួន ៣,០១២ទ្រីលានដុល្លារ ស្របពេលមូលធនទីផ្សាររបស់ក្រុមហ៊ុន Apple គឺនៅត្រឹម ៣,០០៣ទ្រីលានដុល្លារ។

មូលហេតុដែលធ្វើឲ្យតម្លៃក្រុមហ៊ុន Nvidia ហក់ឡើងខ្ពស់ដូច្នេះ ព្រោះតែបច្ចុប្បន្នតម្រូវការបន្ទះឈីប គឺកំពុងមានសន្ទុះខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះទទួលផលចំណេញបានច្រើនក្រាស់ក្រែល ពោលរយៈពេល ៦ខែនេះ តម្លៃភាគហ៊ុនរបស់ Nvidia មានកំណើនដល់ ១៤៧% និងមានតម្លៃរហូតដល់ ១ ២២៤ដុល្លារក្នុងមួយហ៊ុន។

សូមជម្រាបដែរថា បច្ចុប្បន្ន Apple និង Nvidia កំពុងប្រជែងគ្នា ក្នុងការដណ្ដើមតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី២ ខណៈក្រុមហ៊ុន Microsoft នៅតែបន្តគ្រងម្កុដ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ជាមួយមូលធនទីផ្សារ ៣,១៥ទ្រីលានដុល្លារ៕