មន្ត្រីអ៊ុយក្រែន ទទូចសុំឲ្យចិនចូលរួមកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីសក្នុងខែនេះ

អន្តរជាតិ

អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន លោក Andriy Sybiha បានបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី០៥ ខែមិថុនា និងបានទទូចសុំឲ្យប្រទេសចិន បញ្ជូនគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីសក្នុងខែនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កិច្ចប្រជុំសន្តិភាព ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ និង ១៦ខែមិថុនា ក្នុងប្រទេសស្វីស នឹងត្រូវចួលរួមដោយប្រទេសប្រមាណ ១០០ ហើយក្នុងនោះរុស្ស៊ីមិនត្រូវបានអញ្ជើញនោះទេ ខណៈចិនប្រកាន់ជំហរ មិនចង់ពាក់ព័ន្ធទំនាស់រវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមានប្រសាសន៍ថា៖ ខាងអ៊ុយក្រែនពិតជាចង់ឲ្យមានវត្តមានចិន នៅក្នុងកិច្ចប្រជុំមួយនោះខ្លាំងណាស់ ដ្បិតឥទ្ធិពលរបស់ចិន នឹងអាចជួយឲ្យអ៊ុយក្រែន ស្វែងរកសន្តិភាពបានឆាប់រហ័ស។

សូមជម្រាបដែរថា កិច្ចប្រជុំសន្តិភាព ដែលនឹងធ្វើឡើងនាពាក់កណ្ដាលខែមិថុនានេះ គឺដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយ សម្រាប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ស្របពេលភាគីរុស្ស៊ីអះអាងថា វាគឺជាកិច្ចប្រជុំអត់ប្រយោជន៍តែប៉ុណ្ណោះ៕