ធនាគារកណ្តាលវៀតណាម ថាប្រទេសខ្លួនមានធនធានគ្រប់គ្រាន់ ដើម្បីរក្សាស្ថិរភាពទីផ្សារមាសក្នុងស្រុក

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសវៀតណាម បាននិយាយនៅថ្ងៃសុក្រ ទី៧ ខែមិថុនានេះថា ប្រទេសរបស់ខ្លួន មានធនធានគ្រប់គ្រាន់ ក្នុងការប្តេជ្ញាចិត្តដើម្បីរក្សាស្ថិរភាពទីផ្សារមាសនៅក្នុងស្រុក ចំពេលកំពុងមានការកើនឡើងយ៉ាងខ្លាំងទៅលើតម្លៃមាសក្នុងស្រុក នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីថ្លែងការណ៍មួយរបស់ធនាគារកណ្តាលវៀតណាម បាននិយាយទៀតថា ក្នុងពេលដំណាលគ្នានេះ ធនាគារដ្ឋវៀតណាម (SBV) ​ក៏កំពុងអនុវត្តវិធានការសំខាន់ៗមួយចំនួន ជាពិសេសការដាក់ដេញថ្លៃ ដើម្បីរក្សាស្ថិរភាពទីផ្សារមាសក្នុងស្រុក និងទទួលបានលទ្ធភាពវិជ្ជមាន។

គួរឲ្យដឹងផងដែរថា មាសត្រូវបានចាត់ទុកថាជាជម្រើសវិនិយោគដ៏ពេញនិយម និងជាគ្រឿង​សន្សំ​ទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រជាជននៅក្នុងប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យធនាគារកណ្តាលវៀតណាម បានធ្វើការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតទៅលើការនាំចូលលោហៈធាតុដ៏មានតម្លៃប្រភេទនេះ។

ជម្រាបជូនផងដែរថា តម្លៃមាសលក់ក្នុងស្រុកបានកើនឡើងដល់ ១១,៥% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ហើយកាលពីចុងខែឧសភាកន្លងទៅ មាសក្នុងប្រទេសវៀតណាមនៅតែមានតម្លៃខ្ពស់ជាងតម្លៃមាសអន្តរជាតិប្រមាណ ២០%។ ហើយដើម្បីធ្វើឲ្យតម្លៃក្នុងស្រុកធ្លាក់ចុះ និងបង្រួមគម្លាតនៃតម្លៃធៀបនឹងទីផ្សារអន្តរជាតិ ធនាគារ SBV បានប្រើប្រាស់ធនធានដើម្បីធ្វើការដេញថ្លៃមាសចំនួនប្រាំមួយលើក រាប់ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៣ ឧសភា ដោយលក់បានចំនួន ១,៨ តោន៕