ក្រុមហ៊ុនមេ TikTok គ្រោងចាយលុយជាង ២ពាន់លានដុល្លារ វិនិយោគនៅម៉ាឡេស៊ី

អន្តរជាតិ

ក្រុមហ៊ុនមេ​របស់ TikTok គឺក្រុមហ៊ុន ByteDance មានបំណងចង់ចាយលុយប្រមាណ ១០ពាន់លានរីងហ្គីត ឬប្រហែល ២,១៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Azis ក៏បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងបាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន ByteDance នឹងជួយឲ្យម៉ាឡេស៊ី ខិតកាន់តែកៀកជាមួយនឹងគោលបំណង សម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចឌីជីថល ២២,៦% នៃ GDP សរុប ត្រឹមឆ្នាំ២០២៥ ខាងមុខ។

សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ ម៉ាឡេស៊ីហាក់កំពុងអូសទាញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទូទាំងសកលលោក មកបណ្ដាក់ទុននៅក្នុងប្រទេសរបស់ខ្លួន តួយ៉ាងកាលពីខែមុន Google ទើបប្រកាសចាក់លុយវិនិយោគ ២ពាន់លានដុល្លារ ស្របពេល Microsoft ក៏ប្រកាសបណ្ដាក់ទុន ២,២ពាន់លានដុល្លារនៅម៉ាឡេស៊ីថែមទៀត៕