មហាសេដ្ឋីបារាំង កំពុងឆ្ពោះទៅដណ្ដើមកៅអីកំពូលអ្នកមានដាច់គេលើលោកជាថ្មី

អន្តរជាតិ

កាលពីសប្ដាហ៍មុន មហាសេដ្ឋីបារាំង Bernard Arnault បានបាត់បង់តំណែងជាកំពូលអ្នកមានបំផុតលើលោក ក្រោយទ្រព្យសម្បត្តិរបស់មេធំ Tesla មហាសេដ្ឋី Elon Musk មានកំណើនខ្ពស់ជាងរូបលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
xr:d:DAFUiJxSzBI:3,j:294278411,t:22121208

យ៉ាងណា នៅក្នុងសប្ដាហ៍នេះ សារព័ត៌មាន Forbes បានបង្ហាញទិន្នន័យទំហំទ្រព្យសម្បត្តិរវាងអ្នកទាំង២ មានគម្លាតខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់ពីមេធំ LVMH កើនលុយប្រហែល ៨ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពីទស្សនាវដ្ដី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៩,៥ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៤,១ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៣,៥ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៦,៦ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤០,២ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៦,១ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០,៩ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៥,៥ពាន់លានដុល្លារ៕