អាមេរិកកត់ត្រាចំនួនសេដ្ឋីថ្មីៗ ដល់ទៅ ៦០០ ០០០នាក់

អន្តរជាតិ

កាលពីថ្ងៃទី០៧ ខែមិថុនា សារព័ត៌មាន CNBC បានបង្ហាញរបាយការណ៍មួយ ទាក់ទងនឹងកំណើនសេដ្ឋីនៅអាមេរិកកាលពីឆ្នាំទៅ ដោយមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក មានកំណើនសេដ្ឋីថ្មីៗដល់ទៅ ៦០០ ០០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនសេដ្ឋីនៅអាមេរិកកាលពីឆ្នាំ២០២៣ គឺមានកំណើនដល់ទៅ ៧,៣% ដោយមានចំនួនសរុប ៧,៥លាននាក់ ខណៈទ្រព្យសម្បត្តិសរុបរបស់ពួកគេ គឺមានរហូតដល់ ២៦ទ្រីលានដុល្លារ កើនឡើងប្រហែល ៧% បើធៀបនឹងឆ្នាំ២០២២។

មូលហេតុដែលធ្វើឲ្យកំណើនសេដ្ឋីនៅអាមេរិកកើនឡើងខ្លាំងបែបនេះ គឺដោយសារតែវិស័យបច្ចេកវិទ្យា កំពុងបើកឱកាសជាច្រើនដល់ក្រុមវិនិយោគិន តួយ៉ាងពួកគេកើបលុយបានរាប់លានដុល្លារ ពីការបណ្ដាក់ទុនលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត គួបផ្សំនឹងការជួញដូរភាគហ៊ុននានាផង ទើបទទួលបានប្រាក់ចំណេញច្រើនក្រាស់ក្រែល៕