ក្រុមហ៊ុនមហាសេដ្ឋី Warren Buffett ទិញយកភាគហ៊ុនតម្លៃជាង ១៥០លានដុល្លារ ក្នុងក្រុមហ៊ុនប្រេងអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានទិញភាគហ៊ុននៅក្នុងចំនួនប្រហែល ២,៥៧ លានហ៊ុន នៅក្នុងក្រុមហ៊ុនប្រេងលំដាប់កំពូលរបស់អាមេរិក Occidental Petroleum គិតចាប់តាំងពីថ្ងៃទី៥ ដល់ទី៧ ខែមិថុនាកន្លងទៅថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារមូលបត្ររបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថាទៀតថា ក្រុមហ៊ុនរបស់លោក Buffett បានទិញយកភាគហ៊ុនបន្ថែម ពីលើភាគហ៊ុនដែលមានស្រាប់ក្រុមហ៊ុន Occidental ក្នុងតម្លៃប្រមាណជាង ១៥០លានដុល្លារ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីការទិញចុងក្រោយនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway នៅក្នុងក្រុមហ៊ុន Occidental កើនឡើងយ៉ាងខ្លាំង នៅក្នុងចំនួនសរុបប្រហែល ២៥០,៦ លានហ៊ុន ឬស្មើទៅនឹងប្រមាណ ២៨% នៃភាគហ៊ុនសរុបនៅក្នុងក្រុមហ៊ុនផលិតថាមពលមួយនេះ។

ជម្រាបថា Berkshire Hathaway បានសម្រេចចិត្តបង្កើនការវិនិយោគរបស់ខ្លួនជាច្រើនទៅក្នុងក្រុមហ៊ុន Occidental Petroleum ដែលផ្តោតលើអាជីវកម្មប្រេងឆៅ និងឧស្ម័នធម្មជាតិ ដោយនេះត្រូវបានគេដឹងថាជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន Berkshire នៅក្នុងវិស័យថាមពល៕