សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃផ្សេងទៀតដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយទន្ទឹមនឹងកំណើនសេដ្ឋកិច្ចដ៏ល្អបែបនេះ សិង្ហបុរីក៏មានដែរនូវមហាសេដ្ឋីសរុបចំនួន ៣៩រូប ខណៈក្នុងនោះគឺមានតែ ៤រូបប៉ុណ្ណោះដែលមានវ័យក្រោម ៥០ឆ្នាំហើយបើសរុបទ្រព្យសម្បត្តិរបស់ពួកគេបញ្ចូលគ្នាទៀតនោះគឺមានប្រហែល ១០,៣ពាន់លានដុល្លារ។

ដោយផ្អែកតាមបញ្ជីឈ្មោះរបស់ទស្សនាវដ្តីនិយាយពីអ្នកមាន Forbes គិតត្រឹមថ្ងៃទី១០ ខែមិថុនា ខាងក្រោមនេះគឺសុទ្ធសឹងតែមហាសេដ្ឋីសិង្ហបុរីទាំង ៥រូបដែលមានវ័យក្រោម ៥០ឆ្នាំ៖
1/ នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ RB Capital លោក Kishin RK បច្ចុប្បន្នមានវ័យ ៤១ឆ្នាំមានទ្រព្យសម្បត្តិប្រមាណ ១,៦ពាន់លានដុល្លារ

2/ ស្ថាបនិកក្រុមហ៊ុនហ្គេម Sea Limited លោក Gang Ye មានវ័យ ៤៤ឆ្នាំមានទ្រព្យសម្បត្តិប្រមាណ ២,៩ពាន់លានដុល្លារ

3/ សហស្ថាបនិកក្រុមហ៊ុន Sea Limited ដូចគ្នាលោក Forrest Li មានវ័យ ៤៦ឆ្នាំបច្ចុប្បន្នរូបលោកមានទ្រព្យសម្បត្តិ ៤,៦ពាន់លានដុល្លារ

4/ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Razer លោក Min-Liang Tan វ័យ ៤៦ឆ្នាំកំពុងកាន់កាប់ទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ៕
