ចាប់ខ្លួនមហាសេដ្ឋីវ័យ ៩១ឆ្នាំ ករណីរំលោភបំពានផ្លូវភេទរាប់ភ្លេចតាំងពីទសវត្សឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៣

អន្តរជាតិ

មហាសេដ្ឋីកាណាដា Frank Stronach ដែលមានវ័យ ៩១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនា បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងករណីរំលោភបំពានផ្លូវភេទជាច្រើនករណី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Mirror។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប៉ូលិសនៅក្នុងតំបន់ Peel នៃទីក្រុង Ontario បានប្រកាសបើកការស៊ើបអង្កេតពិសេស និងបានចាប់ខ្លួនមហាសេដ្ឋីវ័យ ៩១ឆ្នាំរូបនេះ ដោយចោទប្រកាន់ថា រូបលោកពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទច្រើនករណី ចន្លោះពីទសវត្សឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះផងដែរ លោក Stronach បានច្រានចោលទាំងស្រុង និងបានអះអាងថា លោកហ៊ានប្រឈមមុខជាមួយផ្លូវច្បាប់ ដ្បិតរូបលោកមិនបានធ្វើខុស ដូចជាការចោទប្រកាន់នោះឡើយ។

គួររំលឹកបន្តិចថា លោក Stronach គឺជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វធំបំផុតមួយលើលោក ហើយរូបលោកក៏ជាធុរកិច្ចជនកំពូលមួយរូប ប្រចាំប្រទេសកាណាដាផងដែរ៕