ស្ថាបនិក Amazon ដណ្ដើមតំណែងជាកំពូលមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានដណ្ដើមតំណែងជាកំពូលអ្នកមានដាច់គេលើលោកពីស្ដេចត្រាញ់បារាំង Bernard Arnault។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីអាមេរិករូបនេះ បានក្លាយជាកំពូលអ្នកមានបំផុតលើលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក មានកំណើនប្រហែល ៣២ពាន់លានដុល្លារ រយៈពេលកន្លះឆ្នាំនេះ ដោយសារតម្លៃហ៊ុនរបស់ Amazon មានកំណើនប្រហែល ២៥%។

បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos គឺមានប្រហែល ២០៩ពាន់លានដុល្លារ តាមពីក្រោយដោយមហាសេដ្ឋីបារាំង Bernard Arnault ដែលមានទ្រព្យសម្បត្តិ ២០៨ពាន់លានដុល្លារ។

សូមជម្រាបដែរថា តាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Bloomberg បានបង្ហាញថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តំណែងជាកំពូលមហាសេដ្ឋីមានបំផុតលើលោក គឺត្រូវបានដណ្ដើមគ្នាចុះឡើង រវាងកំពូលអ្នកមាន៣រូបគឺ មេធំ Tesla មហាសេដ្ឋី Elon Musk ប្រធានក្រុមហ៊ុន LVMH មហាសេដ្ឋី Bernard Arnault និងស្ថាបនិក Amazon មហាសេដ្ឋី Jeff Bezos៕