យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានបង្ហាញថា មហាសេដ្ឋី Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle មានកំណើនទ្រព្យសម្បត្តិមិនធម្មតា ពោលកាលពីថ្ងៃទី១២ ខែមិថុនា ទ្រព្យសម្បត្តិរបស់លោកកើនរហូតដល់ ១៧ពាន់លានដុល្លារឯណោះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កំណើនទ្រព្យសម្បត្តិ ១៧ពាន់លានដុល្លារនោះ គឺបានមកពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Oracle ប្រមាណ ៣៣% ខណៈទ្រព្យសម្បត្តិរបស់លោក Larry សរុបមានរហូតដល់ ១៧០ពាន់លានដុល្លារ។
បច្ចុប្បន្ននេះ លោក Larry Ellison គឺជាមហាសេដ្ឋីមានបំផុតលើលោកទី៥ បន្ទាប់ពីមេធំ Facebook មហាសេដ្ឋី Mark Zuckerberg ដែលកំពុងស្ថិតនៅលេខរៀងទី០៤ ជាមួយគម្លាតទ្រព្យសម្បត្តិខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕