ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន ទៅកាន់ប្រទេសអូស្ត្រាលី សម្រេចបានផ្លែផ្កាគួរឲ្យកត់សម្គាល់

អន្តរជាតិ

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ខណៈនេះគឺដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន ទៅកាន់ទីនោះក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចមួយនេះ នាយករដ្ឋមន្ត្រីចិនសម្រេចបានផ្លែផ្កាជាច្រើន ដូចជាការជជែកពីលទ្ធភាព នៃការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគផ្សេងៗ ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២។

នាយករដ្ឋមន្ត្រីចិន បានប្រាប់បណ្ដាញសារព័ត៌មានថា លោកមានការសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ជាច្រើន ហើយជជែកគ្នាដោយបើកចិត្តយ៉ាងទូលាយ ស្មោះត្រង់ ស៊ីជម្រៅ និងមានការឯកភាពជាច្រើន។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីចិនរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសទាំង២ នឹងជំរុញកិច្ចសហប្រតិបត្តិការជាច្រើន ជាពិសេសលើវិស័យថាមពល ការជីករ៉ែ និងវិស័យផ្សេងៗទៀត ខណៈចិនបានផ្ដល់ទិដ្ឋាការរយៈពេល ៥ឆ្នាំ សម្រាប់ជនជាតិអូស្ត្រាលី ដែលមានបំណងទៅវិនិយោគ និងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិនថែមទៀត៕