នាយករដ្ឋមន្ត្រីថៃ ដាក់សំណើកញ្ចប់ចំណាយ ១០២ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានដាក់សំណើទៅកាន់ព្រឹទ្ធសភា សម្រាប់កញ្ចប់ចំណាយទំហំ ៣,៧៥៣ទ្រីលានបាត ឬប្រហែល ១០២ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កញ្ចប់ចំណាយសម្រាប់ឆ្នាំសារពើពន្ធ ២០២៥នោះ គឺមានកំណើនច្រើនជាងឆ្នាំ២០២៤ ជិត ២៥% ស្របពេលមានការព្យាករណ៍ថា ការចំណាយក្នុងឆ្នាំ២០២៥ នឹងមានកំណើន ៧,៨%។

សូមជម្រាបបន្ថែមថា នាយករដ្ឋមន្ត្រីថៃ បានអះអាងថា កញ្ចប់ចំណាយសម្រាប់ឆ្នាំ២០២៥នោះ នឹងជួយឲ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៃតំបន់អាស៊ាន អាចសម្រេចបានកំណើនសេដ្ឋកិច្ច ចន្លោះពី ២,៥ ទៅ ៣,៥% និងអាចកាត់បន្ថយអត្រាអតិផរណាពី ០,៧ ទៅ ១,៧% ថែមទៀតផង៕