ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរដល់ប្រទេសវៀតណាម នាព្រឹកព្រលឹមថ្ងៃទី២០ ខែមិថុនា ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះរបស់លោកពូទីន បានធ្វើការចុះចតនៅប្រលានយន្តហោះអន្តរជាតិហាណូយ ដែលមានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្រាលព្រំក្រហមរង់ចាំទទួលស្រាប់។
គួររំលឹកបន្តិចថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៧ឆ្នាំ ខណៈមេដឹកនាំកំពូលរុស្ស៊ីរូបនេះ ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចំនួន ៥លើករួចមកហើយ។
បន្ថែមពីនោះ វៀតណាម គឺជាប្រទេសទីបី ដែលលោក ពូទីន បានបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងជើង ក្រោយលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៥ កាលពីខែឧសភាកន្លងទៅ៕