ព្រះមហាក្សត្រអង់គ្លេស King Charles III ត្រូវបានគេស្គាល់ថា ជាស្ដេចមួយអង្គដែលមានទ្រព្យសម្បត្តិមហាសាល និងមានអំណាចមួយអង្គលើពិភពលោក។

យោងតាមការចុះផ្សាយពីគេហទំព័រ Celebritynetworth បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ស្ដេចអង់គ្លេសអង្គនេះ មានកំណើនប្រហែល ១២លានដុល្លារ ក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យទ្រង់មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០០លានដុល្លារ។
ទ្រព្យសម្បត្តិ ៨០០លានដុល្លារនោះ គឺរាប់តែទ្រព្យផ្ទាល់ខ្លួនរបស់ស្ដេច King Charles III ដែលមានដូចជាអចលនទ្រព្យ តម្លៃ ៣៦០លានដុល្លារ និងទ្រព្យសម្បត្តិផ្សេងៗប៉ុណ្ណោះ ពោលមិនបានរាប់ពីគ្រឿងអលង្ការ ដែលមានតម្លៃកាត់ថ្លៃមិនបានក្នុងរាជវាំង ដូចជាម្កុដត្បូងពេជ្រនោះឡើយ។
សូមជម្រាបដែរថា ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ព្រះមហាក្សត្រអង់គ្លេសអង្គនេះ គឺគ្រាន់តែជាចំណែកតូចមួយ ដែលទ្រង់បង្ហាញជាសាធារណៈតែប៉ុណ្ណោះ ដ្បិតពិតណាស់ គ្រួសារត្រកូលរាជវង្ស គឺមានទ្រព្យសម្បត្តិមហាសាលកាត់ថ្លៃមិនបាន ហើយតែងតែលាក់បាំង មិនបង្ហាញពាសវាលពាសកាលនោះទេ៕