សារព័ត៌មាន VN Express បានឲ្យដឹងថា ប្រទេសចិនបានមើលឃើញពីសេដ្ឋីដែលមានប្រាក់ខ្ទង់លានដុល្លាររបស់ខ្លួនចំនួន ១៥ ២០០នាក់កំពុងចាកចេញពីប្រទេស ខណៈវាជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ស្របពេលដែលសហរដ្ឋអាមេរិកគឺជាគោលដៅឈរជើងដ៏កំពូលមួយរបស់ពួកគេ។
របាយការណ៍ Henley Private Wealth Migration Report 2024 បានចេញផ្សាយថា តួលេខនេះបានកើនឡើង១០% ពីឆ្នាំ២០២៣ ការកើនឡើងដូច្នេះ ក៏ដោយសារតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចយឺត និងកត្តាដែលពិសេសនោះគឺឱកាសវិនិយោគនៅក្រៅប្រទេស បានជំរុញឲ្យបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់របស់ចិនជាច្រើននាក់ ស្វែងរកទីតាំងឈរជើងថ្មីដើម្បីប្រកបមុខជំនួញដែលមានសក្តានុពលជាងមុន។
គួរជម្រាបផងដែរថា កាលពីឆ្នាំមុនប្រទេសចិនក៏បានមើលឃើញដែរថា បុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ចំនួន ១៣ ៨០០នាក់បានចេញចេញពីប្រទេស ខណៈភាគច្រើនពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិក កាណាដា និងសិង្ហបុរីជាដើម៕