លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាមហាសេដ្ឋីមួយរូប ដ៏មានឥទ្ធិពលនៅមហាអំណាចលោកខាងលិច ខណៈកូនៗរបស់លោកវិញ ក៏សុទ្ធតែជាបុគ្គលជោគជ័យលើអាជីវកម្មរៀងៗខ្លួន មានទ្រព្យសម្បត្តិរាប់លានដុល្លារផងដែរ។

យោងតាមការចុះផ្សាយពីគេហទំព័រ SCMP បានបង្ហាញថា សមាជិកគ្រួសារមួយរូបៗរបស់ត្រកូល ត្រាំ សុទ្ធតែជាសេដ្ឋី លើកលែងតែកូនប្រុសពៅ Barron Trump មួយប៉ុណ្ណោះ ដែលមិនមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដ្បិតរូបគេទើបបញ្ចប់ការសិក្សាថ្មីថ្មោង។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះសមាជិកគ្រួសាររបស់លោកដូណាល់ ត្រាំ និងទំហំទ្រព្យសម្បត្តិរបស់ពួកគេ៖
1/ លោក ដូណាល់ ត្រាំ អាយុ ៧៧ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ៧ពាន់លានដុល្លារ

2/ អ្នកស្រី Melania Trump ជាភរិយាទី៣ អាយុ ៥៤ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ៥០លានដុល្លារ

3/ លោក Donald Trump Jr កូនប្រុសច្បង អាយុ ៤៦ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ៣៥០លានដុល្លារ

4/ អ្នកស្រី Ivanka Trump កូនស្រីទី២ អាយុ ៤២ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ៨០០លានដុល្លារ

5/ លោក Eric Trump កូនប្រុសទី៣ អាយុ ៤០ មានទ្រព្យសម្បត្តិប្រហែល ៣៥០លានដុល្លារ

6/ អ្នកនាង Tiffany Trump កូនស្រីទី៤ អាយុ ៣០ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ១០លានដុល្លារ

សូមជម្រាបដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានរៀបការចំនួន ៣លើក និងមានកូនចំនួន ៥ ជាចំណងដៃ ដោយមានកូនចំនួន ៣រូប ជាមួយភរិយាទីមួយអ្នកស្រី Ivana Trump និងមានកូនស្រីមួយ ជាមួយអតីតភរិយាទី២ អ្នកស្រី Marla Maples ហើយចុងក្រោយមានកូនប្រុសពៅម្នាក់ គឺលោក Barron Trump ជាមួយភរិយាបច្ចុប្បន្ន អ្នកស្រី Melania Trump៕