មហាសេដ្ឋី Mark Zuckerberg មេធំក្រុមហ៊ុន Facebook គឺជាបុគ្គលមួយរូប មិនសូវចូលចិត្តអួតអាងសម្ភារៈនិយមឡើយ សូម្បីតែការតុបតែងខ្លួន រូបលោកចេញក្រៅម្ដងៗ ពាក់តែអាវយឺត ខោខ្លីតែប៉ុណ្ណោះ។

ឃើញសាមញ្ញៗធម្មតាៗបែបនេះមែន តែមហាសេដ្ឋីអាមេរិករូបនេះ ក៏ជាមនុស្សម្នាក់មានរថយន្តជាច្រើននៅក្នុងផ្ទះផងដែរ ដោយក្នុងនោះមានរថយន្តមួយគ្រឿង តម្លៃដល់ទៅជាងមួយលានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ខាងក្រោមនេះ គឺជាបញ្ជីរថយន្តដែលមហាសេដ្ឋី Mark Zuckerberg កំពុងមាន និងចតទុកនៅក្នុងផ្ទះ៖
1/រថយន្ត Acura TSX តម្លៃប្រហែល ៣០ ០០០ដុល្លារ

2/រថយន្ត Volkswagen Golf GTI សេរីឆ្នាំ២០១៤ តម្លៃប្រហែល ៣០ ៤១៥ដុល្លារ

3/រថយន្ត Honda Fit តម្លៃប្រហែល ១៧ ១៨៥ដុល្លារ

4/រថយន្ត Ford Bronco តម្លៃប្រហែល ៣២ ៨៩៥ដុល្លារ

5/រថយន្ត Pagani Huayra សេរីឆ្នាំ២០១៤ តម្លៃប្រហែល ១,៤លានដុល្លារ៕
