ធនាគារយក្សរុស្ស៊ីមួយ ពង្រីកខ្លួនដល់ទឹកដីចិន ទោះបីរងទណ្ឌកម្មពីអាមេរិក និងសហភាពអឺរ៉ុប

អន្តរជាតិ

ធនាគារផ្តល់ប្រាក់កម្ចីឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី និងក៏ជាក្រុមហ៊ុនស្ថិតក្រោមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប Alfa Bank PJSC កំពុងតែមានគម្រោងបើកការិយាល័យថ្មីនៅលើទឹកដីចិន បន្ទាប់ពីពង្រីកសេវាក​ម្មបម្រើអតិថិជននៅទីនោះរួចរាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BNN Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីថ្លែងការណ៍ពីធនាគារបានឲ្យដឹងកាលពីថ្ងៃទី១៨ មិថុនាថា Alfar Bank PJSC គឺជាធនាគារមួយស្ថិតនៅក្រោមការគ្រប់គ្រងពីមហាសេដ្ឋីលោក Mikhail Fridman និងដៃគូរកស៊ីរបស់ខ្លួន ខណៈនាពេលបច្ចុប្បន្ន ពួកគេកំពុងរៀបចំឯកសារទៅកាន់អជ្ញាធរចិន ដើម្បីបើកក្រុមហ៊ុននៅទីក្រុង Beijing និងទីក្រុង Shanghai។ មិនត្រឹមតែប៉ុណ្ណោះ Alfar Bank បានបំពាក់នូវសេវាកម្មទៅកាន់ក្រុមហ៊ុនចិន ដែលរកស៊ីជាមួយរុស្ស៊ីបានប្រមាណ ១០០០ក្រុមហ៊ុនរួចមកហើយ លើសពីនោះខ្លួនក៏បានបង្កើតគេហទំព័រជាភាសាចិន ដើម្បីសម្រួលដល់អតិថិជននៅទីនោះផងដែរ។

គួរជម្រាបថា តាំងតែពីវិមានក្រឹមឡាំងបានចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២មក ទាំងសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្ត សុទ្ធសឹងតែជាមេខ្លោងដ៏សំខាន់ដែលបានដាក់ទណ្ឌកម្ម គ្របដណ្តប់មកកាន់ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដ៏សំខាន់របស់រុស្ស៊ី ដោយក្នុងនោះសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារ Alfar Bank ភ្លាមៗក្រោយតែពីសង្គ្រាមបានចាប់ផ្តើមដំបូងៗ រីឯសហភាពអឺរ៉ុបវិញ បានបន្ថែមទណ្ឌកម្មទៅក្នុងបញ្ជីរបស់ខ្លួនកាលពីឆ្នាំមុនដូចគ្នា៕