មហាសេដ្ឋី Patrice Motsepe មានកំណើនទ្រព្យសម្បត្តិរហូតដល់ទៅ ៦០០លានដុល្លារ ក្នុងរយៈពេលត្រឹម ៩០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបណ្ដាក់ទុនរបស់លោកហុចផលបានល្អខ្លាំង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nairametrics។
លោក Motsepe បានធ្វើការបណ្ដាក់ទុនធំ នៅក្នុងក្រុមហ៊ុន African Rainbow Minerals Ltd ដែលរកស៊ីលើវិស័យជីករែ ដោយលោកមានហ៊ុននៅក្នុងនោះរហូតដល់ ៤០,៣៧% ឯណោះ។
តាំងពីដើមឆ្នាំ២០២៤ រហូតដល់ពេលបច្ចុប្បន្ន តម្លៃហ៊ុននៃក្រុមហ៊ុនជីករ៉ែធំបំផុតមួយ នៅទ្វីបអាហ្វ្រិកមួយនេះ មានកំណើនប្រហែល ១១% ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Motsepe ក៏កើនឡើងដូចគ្នា។
សូមជម្រាបដែរថា លោក Patrice Motsepe គឺជាមហាសេដ្ឋីស្បែកខ្មៅដំបូងគេ ដែលបានបង្ហាញមុខលើក្របទស្សនាវដ្ដី Forbes កាលពីឆ្នាំ២០០៨ ខណៈបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុបប្រហែល ៣,១ពាន់លានដុល្លារ៕