មេធំ Facebook កំពុងជួបហានិភ័យ របូតតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី០៤

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុងប្រឈមហានិភ័យរបូតតំណែង ជាកំពូលអ្នកមានបំផុតលើលោកទី០៤ បន្ទាប់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Larry Ellison មានកំណើនច្រើន សឹងតាមទាន់មេធំ Facebook រូបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋី​ទាំង ២រូបនេះ គឺខុសគ្នាត្រឹម ៩០០លានដុល្លារ ពោលមេធំ Facebook មានលុយ ១៧៣,៥ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិ ១៧២,៦ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៣,១ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦,៣ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៤,៩ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៣,៥ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧២,៦ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៨,១ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤១,៨ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៤,៣ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,៧ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣១,៤ពាន់លានដុល្លារ៕