សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី២១ មិថុនា ដោយដកស្រង់ចេញពីប្រភពជិតស្និទ្ធមួយថា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Neuralink អ្នកនាង Shivon Zilis បានមានកូនម្នាក់ទៀតជាមួយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Elon Musk កាលពីដេីមឆ្នាំ។

គួរឲ្យដឹងថា នៅក្នុងទំនាក់ទំនងស្នេហារវាងលោក Musk និងអ្នកនាង Shivon Zilis នេះគឺជាកូនទីបីហេីយ ក្រោយពីអ្នកទាំងពីរបានកូនភ្លោះនាពេលកន្លងមក។
សូមជម្រាបដែរថា សាធារណៈជននៅមិនទាន់ដឹងច្បាស់ទេថា លោក Musk មានកូនសរុបចំនួនប៉ុន្មាន ប៉ុន្តែគ្រាន់តែដឹងត្រឹមថាមានកូនយ៉ាងតិច ១១នាក់ដែលលោកបង្ហាញជាសាធារណៈ ក្នុងនោះមានកូន ៥នាក់ជាមួយអ្នកនិពន្ធល្បីឈ្មោះលោកស្រី Justine Musk ព្រមទាំងមាន ៣នាក់ជាមួយតារាចម្រៀងស្រី Grimes និង ៣នាក់ទៀតជាមួយអ្នកនាង Zilis ៕
