រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃព្យាករកំណើនសេដ្ឋកិច្ចខ្លួន ថានឹងមានកំណើន៣% នៅឆ្នាំនេះ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira បានលើកឡើងថា កំណើនសេដ្ឋកិច្ចថៃអាចនឹងមានការកើនឡើង៣% នៅឆ្នាំនេះ តាមរយៈការចំណាយសាធារណៈ វិស័យទេសចរណ៍ និងការនាំចេញជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនោះ លោក Pichai បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសក៏អាចនឹងមានការកើនឡើងច្រើនជាង៣% នៅឆ្នាំក្រោយទៀតផងដែរ ខណៈកាលពីឆ្នាំ២០២៣វិញ សេដ្ឋកិច្ចថៃមានកំណើនត្រឹម១,៩% ប៉ុណ្ណោះ។

ដើម្បីអាចសម្រេចទៅបានតាមចក្ខុវិស័យ ប្រធានមូលប័ត្រ SEC លោកស្រី Pornanong Budsaratragoon បានប្រាប់សន្និសីទថា មូលបត្រថៃនឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្ត្រី លើច្បាប់ធ្វើឲ្យប្រសើរឡើងលើការវិនិយោគ នៅក្នុងមូលនិធិបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

សូមជម្រាបដែរថា ច្បាប់ថ្មីនេះនឹងផ្តល់ឲ្យមានការកាត់ពន្ធ ចំពោះវិនិយោគិនរហូតដល់បីសែនបាត (៨ ១៨៦ដុល្លារ) ឬរហូតដល់៣០% នៃប្រាក់ចំណូលរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំ បើធៀបនឹងបច្ចុប្បន្នមានការកាត់ពន្ធចំនួនមួយសែនបាតនៅរយៈពេល ៨ឆ្នាំ៕