Toyota លក់ភាគហ៊ុនជាង ២ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធទើបតែបញ្ចប់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានលក់ភាគហ៊ុនជាង ២ពាន់លានដុល្លារនៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងឆ្នាំសារពើពន្ធទើបតែបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារបទប្បញ្ញត្តិកាលពីថ្ងៃទី២៥ មិថុនា បានបង្ហាញថា Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតមួយរបស់ពិភពលោក បានសម្រេចលក់ភាគហ៊ុនចំនួន ៣២៥,៩ពាន់លានយ៉េន (២,០៤ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធដែលទើបតែបញ្ចប់នៅខែមីនា។

គួរឲ្យដឹងផងដែរថា ការកាន់កាប់ភាគហ៊ុន និងការលក់របស់ក្រុមហ៊ុន Toyota កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកលេងផ្សារហ៊ុន ដោយសារតែក្រុមហ៊ុនមួយនេះ មានឥទ្ធិពល និងមានជំហររឹងមាំក្នុងសាជីវកម្មជប៉ុន និងពិភពលោក៕