Ford ប្រមូលរថយន្តម៉ូដែល F-150 ជាង ៦សែនគ្រឿងចូលរោងចក្រវិញ ជុំវិញបញ្ហាចង្កឹះលេខ

អន្តរជាតិ

ក្រុមហ៊ុន Ford Motor បានប្រកាសថា ពួកគេកំពុងប្រមែប្រមូលរថយន្តភីកអាប់ម៉ូដែល F-150 ពីសេរីឆ្នាំ២០១៤ឡើង ប្រមាណ ៦៦៨ ០០០គ្រឿង ចូលរោងចក្រវិញ បន្ទាប់ពីមានបញ្ហាចង្កឹះលេខ មិនអាចគ្រប់គ្រងបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ហាចង្កឹះលេខនោះ បានបណ្ដាលឲ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត ធ្វើឲ្យរអិល និងអាចឲ្យរថយន្តបង្កើនល្បឿន បង្កជាគ្រោះថ្នាក់អំឡុងពេលបើកបរ ខណៈក្រុមហ៊ុន Ford បានអះអាងថា ពួកគេនឹងធ្វើបច្ចុប្បន្នភាពលើរថយន្តដែលប្រមូលចូលឃ្លាំងវិញទាំងអស់។

ជម្រាបបន្ថែមថា ក្នុងចំណោមរថយន្តជាង ៦សែនគ្រឿង ដែល Ford កំពុងប្រមែប្រមូលចូលឃ្លាំងវិញនោះ គឺមាន ៥៥២ ០០០គ្រឿង នៅក្នុងសហរដ្ឋអាមេរិក។

គួររំលឹកបន្តិចថា រថយន្តម៉ូដែល F-150 គឺជារថយន្តមួយដែលលក់ដាច់បំផុត ប្រចាំក្រុមហ៊ុន Ford នៅទឹកដីសហរដ្ឋអាមេរិក រយៈពេលជាង ៤០ឆ្នាំនេះ៕