អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមានមិត្តភក្ដិជាមហាសេដ្ឋីច្រើនរាប់មិនអស់ ដែលបច្ចុប្បន្ននេះ ពួកគេទាំងអស់នោះ គឺជាអ្នកជួយសម្រួលដល់ការឃោសនារកសន្លឹកឆ្នោត តាមរយៈការបរិច្ចាគលុយលើការឃោសនាផ្សេងៗ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា បច្ចុប្បន្ននេះ មានមហាសេដ្ឋីចំនួន ១០រូប ដែលបានបរិច្ចាគប្រាក់ សម្រាប់ការឃោសនារកសន្លឹកឆ្នោតរបស់បេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ ដោយសរុបជាទឹកប្រាក់ទទួលបាន ១២៣លានដុល្លារ ខណៈលោក ត្រាំ មិនទាន់ចាយលុយខ្លួនឯងសូម្បីមួយកាក់ មួយសេន។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋី ១០រូប ដែលបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយលោក ដូណាល់ ត្រាំ រកសន្លឹកឆ្នោតនាពេលកន្លងមក៖
1/លោក Timothy Mellon បានបរិច្ចាគទឹកប្រាក់ ៧៦,៥លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ១ពាន់លានដុល្លារ

2/អ្នកស្រី Linda McMahon បានបរិច្ចាគទឹកប្រាក់ ១១,១លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ២,៩ពាន់លានដុល្លារ

3/លោក Kelcy Warren បានបរិច្ចាគទឹកប្រាក់ ៥,៨លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ៦,៣ពាន់លានដុល្លារ

4/អ្នកស្រី Diane Hendricks បានបរិច្ចាគទឹកប្រាក់ ៥,៥លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ២០,៩ពាន់លានដុល្លារ

5/លោក Timothy Dunn បានបរិច្ចាគទឹកប្រាក់ ៥លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ២,២ពាន់លានដុល្លារ

6/អ្នកស្រី Elizabeth Uihlein បានបរិច្ចាគទឹកប្រាក់ ៥លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ៦,៦ពាន់លានដុល្លារ

7/លោក Richard Uihlein បានបរិច្ចាគទឹកប្រាក់ ៥លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ៦,៦ពាន់លានដុល្លារ

8/លោក Phil Ruffin បានបរិច្ចាគទឹកប្រាក់ ៣,៣លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ២,៦ពាន់លានដុល្លារ

9/លោក Geoffrey Palmer បានបរិច្ចាគទឹកប្រាក់ ៣លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ៣,១ពាន់លានដុល្លារ

10/លោក Robert Woody Johnson បានបរិច្ចាគទឹកប្រាក់ ២,៧លានដុល្លារ និងមានទ្រព្យសម្បត្តិសរុប ៣,២ពាន់លានដុល្លារ៕