បញ្ហាការទាមទារពន្ធពីក្រុមមហាសេដ្ឋីពិភពលោកនៅតែជាប្រធានបទក្ដៅគគុក ដែលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នៅតែបន្តជជែកគ្នាមិនដាច់ ដោយក្នុងនោះប្រទេសប្រេស៊ីល បារាំង អេស្ប៉ាញ និងអាហ្វ្រិកខាងត្បូងគាំទ្រចំណាត់ការនេះ ស្របពេលអាមេរិកចេញមុខប្រឆាំង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Dawn បានបង្ហាញថា ការទាមទារពន្ធពីក្រុមមហាសេដ្ឋីពិភពលោក នឹងអាចជួយសម្រួលដល់ការងារជាច្រើន ដ្បិតក្នុងមួយឆ្នាំៗ វាអាចបង្កើនចំណូលដល់ពិភពលោកចន្លោះពី ២០០ ទៅ ២៥០ពាន់លានដុល្លារ។
បន្ថែមពីនោះ ការទាមទារពន្ធអប្បរិមា ២% ពីក្រុមមហាសេដ្ឋីទាំងនោះ នឹងអាចជួយសម្រួលដល់ការគេចពន្ធរបស់ពួកគេ និងជួយប្រយុទ្ធប្រឆាំងដល់វិសមភាពសង្គមថែមទៀត។
សូមជម្រាបដែរថា កាលពីឆ្នាំ២០២១ កាសែត ProPublica បានស្រាវជ្រាវ និងបង្ហាញថា មហាសេដ្ឋីលំដាប់កំពូលដូចជា លោក Jeff Bezos និង Elon Musk បានចូលរួមបង់ពន្ធតិចតួចខ្លាំងបំផុត បើធៀបនឹងទំហំទ្រព្យសម្បត្តិរបស់ពួកគេ៕