Amazon គឺជាក្រុមហ៊ុនទី៥ របស់អាមេរិកដែលមានតម្លៃទីផ្សារដល់ទៅ ២ទ្រីលានដុល្លារ

អន្តរជាតិ

ដោយគិតនៅត្រឹមថ្ងៃទី២៦ មិថុនា ក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋីលោក Jeff Benzos បានក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារដល់ទៅ ២ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយសារតែមានសុទិដ្ឋិនិយមជុំវិញបញ្ញាសិប្បនិម្មិត (AI) និងការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ គឺសុទ្ធសឹងតែជាកត្តាជំរុញឲ្យមានតម្រូវការភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយថា ភាគហ៊ុនរបស់ Amazon បានកើនឡើង៣,៤% ដល់ចំនួន ១៩២,៧០ដុល្លារ ខណៈចំនួននេះបាននាំឲ្យក្រុមហ៊ុនកើនឡើងនូវតម្លៃទីផ្សារដល់ទៅជាង ២ទ្រីលានដុល្លារ និងក៏បានក្លាយជាក្រុមហ៊ុនទី៥ របស់សហរដ្ឋអាមេរិកដែលមានតម្លៃទីផ្សារដ៏ច្រើនសម្បើមដូចទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា Microsoft Corp, ក្រុមហ៊ុន Apple Inc, ក្រុមហ៊ុន Nvidia Corp និងក្រុមហ៊ុន Alphabet ផងដែរ។

គួរជម្រាបថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា AI ដូច្នេះ បាននាំឲ្យ Amazon Web Services ដែលជាអ្នកផ្តល់សេវា Cloud ដ៏ធំបំផុតមួយនៅលើពិភពលោក កើនឡើងនូវសន្ទស្សន៍ភាគហ៊ុនវិញ ក្រោយពីមានការធ្លាក់ចុះនៅឆ្នាំមុន។ ម្យ៉ាងវិញទៀត ដោយមើលឃើញនូវភារពីកចម្រើនរបស់ AI ក្រុមហ៊ុនក៏បានធ្វើការវិនិយោគលើក្រុមហ៊ុន AI Startup Anthropic និងក្រុមហ៊ុនមនុស្សយន្ត Figure ផងដែរ៕