សារព័ត៌មាន Xinhua បានចុះផ្សាយនូវទិន្នន័យផ្លូវការ ដែលបានបង្ហាញកាលពីថ្ងៃទី២៦ ខែមិថុនាថា ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានកើនឡើងនូវប្រាក់ចំណេញសរុបចំនួន៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤។
យោងតាមការិយាល័យស្ថិតិជាតិ (NBS) បានឲ្យដឹងថា បណ្តាក្រុមហ៊ុនឧស្សាហកម្មចិន ដែលមានប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំយ៉ាងហោចណាស់ ២០លានយ៉ន់ (២,៨១លានដុល្លារ) បានមើលឃើញនូវប្រាក់់ចំណេញរួមគ្នារបស់ពួកគេឈានដល់ចំនួន ២,៧៥ទ្រីលានយ៉ន់នៅអំឡុងខែមករាដល់ខែឧសភា។
មួយវិញទៀត នៅចំណោមឧស្សាហកម្មទាំង ៤១ប្រភេទ ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យចំនួន៣២ បានមើលឃើញនូវកំណើនប្រាក់ចំណេញរបស់ខ្លួន ខណៈក្នុងនោះប្រាក់ចំណេញនៃវិស័យផលិតឧបករណ៍ បានបន្តកើនឡើងយ៉ាងឆាប់រហ័សនៅអំឡុងប្រាំខែដំបូងនៃឆ្នាំ២០២៤។
លើសពីនោះ ការិយាល័យ NBS ក៏បាននិយាយបន្ថែមទៀតថា ការកើនឡើងដូច្នេះបានរួមចំណែក៣,៦% ដល់កំណើនសរុបរបស់ប្រទេស និងបានធ្វើឲ្យវិស័យផលិតឧបករណ៍ ក្លាយជាអ្នករួមចំណែកដ៏ធំបំំផុតមួយរបស់សេដ្ឋកិច្ចចិនផងដែរ៕