តៃវ៉ាន់ដាក់បម្រាម ហាមមិនឲ្យប្រជាជនខ្លួនធ្វើដំណើរទៅប្រទេសចិន

អន្តរជាតិ

រដ្ឋាភិបាលតៃវ៉ាន់បានដាក់បម្រាម ហាមមិនឲ្យប្រជាជនរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ បើសិនជាមិនមានការចាំបាច់ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង គម្រាមប្រើធម៌ក្ដៅលើជនស្នេហាជាតិតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Liang Wen-chieh អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់ បានប្រាប់បណ្ដាញសារព័ត៌មានថា តៃវ៉ាន់បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន ផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន ទីក្រុងហុងកុង និងម៉ាកាវបណ្ដោះអាសន្នសិន ដ្បិតស្ថានការណ៍រវាងប្រទេសទាំង២ គឺកំពុងស្ថិតក្នុងសភាពតានតឹងកាន់តែខ្លាំង។

សូមជម្រាបដែរថា រដ្ឋាភិបាលចិនមិនបានបង្ហាញការលាក់លៀម ជុំវិញការមិនពេញចិត្តជាមួយលោក Lai Ching-te ដែលជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ឡើយ ដោយអះអាងថា ប្រធានាធិបតីតៃវ៉ាន់រូបនេះ គឺជាជនផ្ដាច់ខ្លួនពីប្រទេសចិន។

រំលឹកបន្ថែមថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសសេចក្ដីណែនាំថ្មី ដែលអាចឈានដល់ការប្រហារជីវិតជនជាតិតៃវ៉ាន់ ដែលផ្ដាច់ខ្លួនទាំងអស់នោះ ក្នុងករណីធ្ងន់ធ្ងរណាមួយ ដែលវាអាចបញ្ហាបង្កើនកំដៅកាន់តែខ្លាំងរវាងចិន និងតៃវ៉ាន់ កាន់តែក្ដៅគគុកថែមទៀត៕