បិតាវិនិយោគិន Warren Buffett ខ្ទាតដល់បាតតារាងកំពូលមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

គិតត្រឹមថ្ងៃទី២៩ ខែមិថុនា បិតាវិនិយោគិន Warren Buffett បានខ្ទាតដល់បាតតារាង នៃកំពូលមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ខណៈកាលពីសប្ដាហ៍មុនលោកស្ថិតនៅលេខរៀងទី០៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មហាសេដ្ឋីអាមេរិករូបនេះ មានទ្រព្យសម្បត្តិជាង ១២៨ពាន់លានដុល្លារ ដោយមានការថយចុះប្រហែល ៦ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍កន្លងទៅ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,៤ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,២ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣,៨ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៦,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៣ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥០,៣ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៣,៩ពាន់លានដុល្លារ

8.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,៣ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣០,៧ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៤ពាន់លានដុល្លារ៕