កាលពីថ្ងៃទី៣០ ខែមិថុនា កងទ័ពរុស្ស៊ីបានបើកការវាយប្រហារ លើទីក្រុងធំៗបំផុតនៅប្រទេសអ៊ុយក្រែនចំនួន២ គឺទីក្រុង Kyiv និងទីក្រុង Kharkiv។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីនេះ បានធ្វើឲ្យមានការខូចខាតអគារជាច្រើននៅទីក្រុង Kyiv និងមានមនុស្សស្លាប់ម្នាក់នៅទីក្រុង Kharkiv ផងដែរ។
សូមជម្រាបដែរថា រយៈពេលច្រើនជាង ២៨ខែហើយ ដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ ខណៈជានិច្ចកាលកងកម្លាំងរុស្ស៊ី តែងតែវាយឆ្មក់ បើកការវាយប្រហារលើទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។
ក្នុងនោះ ការវាយប្រហារលើទីក្រុង Kyiv គឺមានតិចតួចជាងទីក្រុងដទៃ ខណៈទីក្រុង Kharkiv ទទួលរងការវាយប្រហារញឹកញាប់ជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិកបើកដៃឲ្យកងទ័ពអ៊ុយក្រែន អាចប្រើប្រាស់អាវុធរបស់ពួកគេ លើមូលដ្ឋានទ័ពរុស្ស៊ីមួយចំនួនធំ៕