គណបក្សប្រធានាធិបតីបារាំង ខ្ទាតដល់លេខ៣ ក្នុងការបោះឆ្នោតសភាជុំទីមួយ

អន្តរជាតិ

លទ្ធផលនៃការបោះឆ្នោតសភាជុំទីមួយ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា បានបង្ហាញថា គណបក្សរបស់ប្រធានាធិបតីបារាំង Emmanuel Macron ជាប់នៅលេខរៀងទី៣ ជាមួយសម្លេងគាំទ្រត្រឹម ២០,៣%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា អ្នកដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាជុំទីមួយ គឺគណបក្សស្ដាំនិយមជ្រុល (RN) ជាមួយសម្លេងគាំទ្ររហូតដល់ ៣៤% ស្របពេលគណបក្សឆ្វេងនិយមជ្រុល (NFP) ទទួលបានសម្លេងគាំទ្រ ២៨,១%។

បើទោះជាគណបក្សស្ដាំនិយមជ្រុល ទទួលបានសម្លេងគាំទ្រលើសលុបពិតមែន តែពួកគេទំនងមិនអាចធានាបាននូវអាសនៈចំនួន ២៨៩ នៅក្នុងសភា ដែលជាការទាមទារដាច់ខាតក្នុងការគ្រប់គ្រងអំណាច ខណៈវាអាចបណ្ដាលឲ្យស្ថានភាពនយោបាយនៅបារាំង ធ្លាក់ក្នុងភាពស្រពិចស្រពិល និងឈានដល់ការព្យួរសភាថែមទៀត។

សូមជម្រាបបន្ថែមថា ការបោះឆ្នោតជុំទីពីរ នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈមានក្ដីរំពឹងទុកថា គណបក្សស្ដាំនិយមជ្រុលនឹងទទួលបានអាសនៈ ចន្លោះពី ២៣០ ទៅ ២៨០អាសនៈ នៅក្នុងចំណោម ៥៧៧អាសនៈសរុបនៃសភាជាន់ទាប ស្របពេលគណបក្សប្រធានាធិបតីបារាំង អាចនឹងទទួលបានចន្លោះត្រឹម ៧០ ទៅ ១០០អាសនៈប៉ុណ្ណោះ៕