ក្រុមហ៊ុនប្រេងរបស់រដ្ឋឥណ្ឌូណេស៊ី Pertamina បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៦,២ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីពង្រីកការអភិវឌ្ឍទៅលើថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ការវិនិយោគដែលបានគ្រោងទុកនេះ នឹងត្រូវធ្វើឡើងតាមរយ:ក្រុមហ៊ុន Pertamina New & Renewable Energy (NRE) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Pertamina ។
គួរឲ្យដឹងផងដែរថា ចំពោះផ្នែកមួយនៃការវិនិយោគដ៏ធំនេះ នឹងត្រូវធ្វើឡើងដើម្បីពង្រីកសមត្ថភាពបន្ថែមក្នុងការផលិតអគ្គិសនីកាបូនកម្រិតទាបរបស់ខ្លួន ពីកម្លាំង ២,៦ GW ដល់ ៦ GW និងដើម្បីផ្គត់ផ្គង់អ៊ីដ្រូសែនស្អាត ជីវអេតាណុល រួមទាំងអាគុយរថយន្តអគ្គិសនី។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន NRE ក៏កំពុងសម្លឹងរកមើលការផលិតថាមពលអ៊ីដ្រូសែនស្អាតឲ្យបានចំនួន ៧ ០០០ តោនក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០២៩ ផងដែរ។
ជម្រាបថា Pertamina គឺជាកូនសោរដ៏សំខាន់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការសម្រេចបាននូវមហិច្ឆិតារបស់ខ្លួនស្តីពីអព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ៕