ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី មានកំណើនច្រើនលើសពីការរំពឹងទុក ដោយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ពួកគេកើបលុយបានប្រហែល ២៨,៧៤៩ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
កំណើនដ៏ច្រើនបែបនេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៊ី គឺមានរហូតដល់ ៣៥៥ពាន់លានដុល្លារ ពោលគឺមានកំណើនប្រហែល ៨,៨% រយៈពេលកន្លះឆ្នាំមកនេះ។
ក្នុងចំណោមមហាសេដ្ឋីរុស្ស៊ីទាំងអស់ លោក Andrei Melnichenko មានកំណើនទ្រព្យសម្បត្តិច្រើនជាងគេ ប្រហែល ៥,៧៦ពាន់លានដុល្លារ ជាប់ងារជាមហាសេដ្ឋីមានបំផុតទី៦ នៅរុស្ស៊ី និងជាអ្នកជំនួញលើវិស័យផលិតជី និងធ្យូងធំបំផុតមួយលើលោក។
សូមជម្រាបដែរថា ការគណនាកំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋី របស់គេហទំព័រ Bloomberg គឺផ្អែកលើតម្លៃភាគហ៊ុន និងទ្រព្យសកម្មទាំងអស់ ដែលក្រុមមហាសេដ្ឋីទាំងនោះកំពុងមាន៕