តើមហាសេដ្ឋីអាមេរិករូបណា មានផ្ទះសម្បែងច្រើនជាងគេបំផុត?

អន្តរជាតិ

អចលនទ្រព្យ គឺជាទ្រព្យសកម្មដែលគ្រប់មហាសេដ្ឋីតែងតែមាន ទោះច្រើន ឬតិច ដ្បិតតម្លៃរបស់វា គឺមានការប្រែប្រួលតិចតួចបំផុត ហើយភាគច្រើនពេលដែលលក់ចេញ គឺតែងតែទទួលបានផលចំណេញជានិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា មហាសេដ្ឋីអាមេរិក ដែលមានផ្ទះសម្បែងច្រើនជាងគេនៅអាមេរិក គឺជាស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋី Larry Ellison ខណៈលោកមានអចលនទ្រព្យក្នុងដៃ យ៉ាងតិច ៣៦កន្លែង និងមានទ្រព្យសម្បត្តិប្រមាណ ១៣៣ពាន់លានដុល្លារ។

ចំណែកឯបុគ្គលទី២ មានអចលនទ្រព្យច្រើនបំផុតនោះគឺ ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos ដែលត្រូវបានសារព័ត៌មាន Forbes រាយការណ៍ថា លោកមានអចលនទ្រព្យយ៉ាងតិច ១៧កន្លែង។

បន្ថែមពីនោះ មហាសេដ្ឋី Ken Griffin និងមហាសេដ្ឋី Eric Schmidt គឺសុទ្ធតែត្រូវបានរាយការណ៍ថា ពួកគេមានផ្ទះសរុបចំនួន ១៣ខ្នងរៀងៗខ្លួន ស្របពេលមហាសេដ្ឋីស្រី Oprah Winfrey មានផ្ទះសរុបនៅអាមេរិកចំនួន ១០ខ្នង៕